Breaking News

ក្តៅៗ ប្រទះឃើញពស់ថ្លាន់ពោះប៉ោងទល់ៗ នាំគ្នាសង្កត់ឲ្យវាខ្ជាក់​ចេញ ទើបដឹងការពិត…(មានវីឌីអូ)

ក្រុម​ជីវ​វិទូ​មួយក្រុម​បាន​ដើរកាត់​ព្រៃ​ក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ស្រាប់តែ​ប្រទះឃើញ​ពស់ថ្លាន់​ដ៏​ធំ​​មួយ​ក្បាល​ បាន​លេប​ចំណី​ធំទល់ពោះ​ប៉ោង​ធំ​គួរ​ឲ្យ​ងឿងឆ្ងល់ ប៉ុន្តែ​ដំបូង​ពុំ​ដឹង​ថា​មនុស្ស ឬ​សត្វ​អ្វី​ទេ​​ ព្រោះវា​មិន​អាច​វារ​ទៅ​ណារួច ទោះ​ជា​ឃើញ​មនុស្សដើរក្បែរក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃើញ​សភាព​គួរឲ្យ​សង្ស័យ​បែបនេះ ពួកគេ​បានដើរចូលលបៗទៅ​សែង​ពស់ថ្លាន់​ទៅ​រក​កន្លែង​វាលស្មៅ និង​រិះរក​វិធី​ធ្វើ​យ៉ាងណា​ឲ្យ​ពស់​ខ្ជាក់​ចំណី​ដ៏​ធំ​ចេញពី​ពោះ​។ ពួកគេ​បាន​នាំគ្នា គោះ​ផង រឹត​ច្របាច់​ខ្លួន​ពស់​ផង រហូត​វា​ព្រម​ខ្ជាក់​តាម​ការចង់បាន​របស់​ពួកគេ​​ដោយ​ចំណាយ​ពេល​អស់​​រយៈ​ពេល​ជា​ច្រើន​នាទី​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណី​ដ៏​ធំ​ក្នុង​ពោះ​នោះ​​គឺជា សត្វ​ក្ដាន់​កន្ទុយ​ស​ជំទង់​មួយក្បាល ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ពស់ថ្លាន់​នេះ​ទៅទៀត​។ អ្នកជំនាញ​ដដែល​បានឲ្យដឹងថា ពូជ​ពស់ថ្លាន់​ភូមា​នេះ ត្រូវ​គេ​ស្គាល់​ថា តែងតែ​មាន​សមត្ថភាព​ពិសេស​អាច​ប្រមាញ់ ឬ​លេប​ចំណី​ដែលមាន​ទំហំ​ធំៗ​ជាង​ខ្លួន​របស់​វា​បាន​យ៉ាង​ងាយស្រួល​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​មួយ​ក្រុម​ខាងលើ បាន​កាត់​ព្រៃ Collier-Seminole State Forest ដើម្បី​រុករក​ស្វែងយល់​ពី​ពពួក​សត្វព្រៃ ហើយ​ចង់​ដឹង​ពី​ចំនួន​ប្រភេទ​ពស់ថ្លាន់​អាស៊ី​នេះ​ផងដែរ​។ បើ​តាម​ការវាស់វែង​ថ្លឹងថ្លែង ពស់ថ្លាន់​ញី​នេះ​ប្រវែង ៣,៥​ម៉ែត្រ និង​ទម្ងន់​ប្រមាណ ១៤​គីឡូក្រាម ឯ​សត្វ​ក្ដាន់​ដែល​ត្រូវ​ពស់​លេប​ទម្ងន់ ១៦​គី​ឡូ គឺ​មាន​ទំហំ​ធំ​ជាង​ពស់ថ្លាន់​​​នេះ​ទៅទៀត​។ ការរកឃើញ ត្រូវ​គេ​ចេញ​ផ្សាយ​អត្ថបទ​​ទស្សនាវដ្ដី​មួយ​ឈ្មោះ Herpetologist Review ​ជាមួយ​រូបភាព​ច្បាស់ៗ​ត្រជាក់​ភ្នែក​ជា​ច្រើន​សន្លឹក​​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រុម​ជីវ​វិទូ​ដដែលបានរៀបរាប់ថា ហេតុការណ៍​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់ថា ប្រភេទ​សត្វ​ពស់​អាស៊ី​កំពុង​គំរាមកំហែង​ជីវិត​រស់នៅ​របស់​សត្វ​ក្ដាន់​នៅក្នុង​រដ្ឋ​ផ្លរីដា ដែល​រាំងស្ទះ​ដល់​ប្រព័ន្ធ​អេកូ​សត្វព្រៃ​។ ពស់ថ្លាន់​ភូមា មិនមែន​មាន​ដើមកំណើត​នៅ​អាមេរិក​ទេ វា​ចាប់ផ្ដើម​វត្តមាន​ក្នុង​រដ្ឋ​ផ្លរីដា ក្នុង​អំឡុង​ឆ្នាំ ១៩៧០ នៅពេល​ប្រជាជន​អាមេរិក​យក​វា​មក​​ធ្វើ​ជា​​សត្វ​ចិញ្ចឹម​នៅ​ផ្ទះ តែ​ក្រោយមក​ក៏​លែង​វា​ចូលទៅ​ក្នុង​ព្រៃ រហូត​វា​កើត​កូន​ពូន​ជា​ចៅ​រហូតដល់​បច្ចុប្បន្ន​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​មន្ត្រី​គ្រប់គ្រង​ព្រៃឈើ និង​ដែនទឹក​រដ្ឋ​ផ្លរីដា ធ្លាប់​ប្រកាសជូន​ប្រាក់​ដល់​ក្រុម​អ្នកប្រមាញ់​ដែល​បានសម្លាប់​ពស់ថ្លាន់ និង​ប្រគល់​រង្វាន់​ដល់​អ្នក​យក​ពង​ពស់ថ្លាន់​ទាំង​សំបុក​ទៀតផង ដោយ​សារ​តែ​វា​សម្លាប់​សត្វ​​​ព្រៃជា​ច្រើន​ប្រភេទ​មិន​រើស​មុខ​​៕​ (ប្រែសម្រួល៖ ជាតិបុត្រ Readkh) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Check Also

សូមជួយស៊ែរម្នាក់មួយមក មិត្តល្អជប៉ុន កំពុងតែជួបអាសន្នកាន់តែធំហើយ បាត់ខ្លួនមនុស្សរាប់រយនាក់ និងស្លា.ប់កើនឡើងរហូតទៅដល់….

ជប៉ុន៖ ជប៉ុនធ្វេីការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។ទូរទស្សន៍សាធារណៈ NHK បាននិយាយថាទឹកទន្លេចំនួន ១៤ នៅទូទាំងប្រទេសបានជន់លិចហើយខ្លះហូរចេញលើសពីមួយកន្លែង​ ហូរច្រោះផ្ទះប្រជាជន។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបាននិយាយថាស្ត្រីម្នាក់ដែលមានអាយុ ៧០ …