Breaking News

ជប៉ុនអើយ!! ព្យុះកំណាច ផ្ដាច់ជីវិតច្រើននាក់ និង បាត់ខ្លួនច្រើនទៀត

គ្រប់គ្នាប្រាកដជាបានដឹងហើយថា កាលពីថ្មីៗនេះ ប្រទេសជប៉ុនបានជួបប្រទះនូវព្យុះ​ទី​ហ្វុ​ង​ ​(​Hagibis​)​ ​ជា​ព្យុះ​ដែល​មាន​ឥទ្ធិពល​បំផុត​ប្រចាំឆ្នាំ​ ។ ក្នុងនោះដែរមកទល់នឹងពេលនេះ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ តាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកជួយសង្រ្គោះ បានរកឃើញមានអ្នកស្លាប់ចំនួន ៤៦ នាក់ អ្នកបាត់ខ្លួន ១៦ នាក់ និង មានអ្នករបួសចំនួន ២០០ នាក់រូចទៅហើយ ។

ជាងនេះទៅទៀតព្យុះកំណាចនេះ បានធ្វើឱ្យទឹកទន្លេជាង ១០០ ហូរខ្លាំងជាងធម្មតា និង មានការដាច់ផ្លូវនៅក្នុងតំបន់ប្រជាជនរស់នៅ ប្រហែល ២១ កន្លែង ។ ផ្លូវថ្នល់ និង ផ្ទះនៅក្នុងតំបន់រងគ្រោះបានលិចលង់ទាំងស្រុងដោយទឹកកង្វក់ ហើយទឹកឡើងរហូតដល់កម្ពស់ ៣ម៉ែត្រ ។

មួយវិញទៀត ផ្លូវរថភ្លើងបាន ខូចខាតក៏ដូចជា ដួលរលំទៅក្នុងទឹកទន្លេ តម្រូវឱ្យមានការផ្អាកនូវការធ្វើដំណើរបណ្តោះអាសន្ន ដូចជាខ្សែរថភ្លើងល្បឿនលឿន Hokuriku Shinkansen ត្រូវបានលិចដោយទឹកជំនន់ ។ ក្រុមហ៊ុនរថភ្លើង East Japan Railway បានផ្តល់របាយការណ៍ថា រថភ្លើង១០ ដែលមានទូរផ្ទុក១២០ ត្រូវបានបំផ្លាញដោយទឹកជំនន់កម្ពស់ដល់ទៅ ៤ម៉ែត្រ ៕

Check Also

សូមជួយស៊ែរម្នាក់មួយមក មិត្តល្អជប៉ុន កំពុងតែជួបអាសន្នកាន់តែធំហើយ បាត់ខ្លួនមនុស្សរាប់រយនាក់ និងស្លា.ប់កើនឡើងរហូតទៅដល់….

ជប៉ុន៖ ជប៉ុនធ្វេីការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។ទូរទស្សន៍សាធារណៈ NHK បាននិយាយថាទឹកទន្លេចំនួន ១៤ នៅទូទាំងប្រទេសបានជន់លិចហើយខ្លះហូរចេញលើសពីមួយកន្លែង​ ហូរច្រោះផ្ទះប្រជាជន។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបាននិយាយថាស្ត្រីម្នាក់ដែលមានអាយុ ៧០ …