Breaking News

ទឹកចិត្ត ក្ដីបារម្ភពីបងប្អូនខ្មែរទូទាំងប្រទេស ធ្វើឱ្យទូតជប៉ុនរំជួលចិត្ត រហូតធ្វើរឿងមួយនេះភ្លាមៗ

ព្យុះ​ទី​ហ្វុ​ង​ ​(​Hagigits​)​ ​កំពុង​បន្ត​វាយប្រហារ​នៅ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​ ​និង​បណ្ដា​ខេត្ត​មួយចំនួន​ ​ព្រមទាំង​នៅ​ទីក្រុង​តូ​ក្យូនោះ​ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជាច្រើន​បង្ហាញ​ពី​ទឹកចិត្ត​ ​ការចូលរួម​សោកស្ដាយ​ ​ក្ដី​បារម្ភ​ទៅកាន់​ប្រជាជន​ជប៉ុន​ ​ដែល​តែងតែ​ជួប​គ្រោះ​ធម្ម​ជា​តិ​ធំៗ​ ​។​

ពលរដ្ឋខ្មែរ​ជាច្រើន​ ​បានចែកចាយ​រូបភាព​លិចលង់​ដោយ​ទឹកភ្លៀង​ ​ដែល​បង្ក​ពី​ព្យុះ​ទី​ហ្វុ​ង​ ​និង​ ​បញ្ចេញ​សារ​ជាច្រើន​ដូចជា​ការ​បួងសួង​ ​ការ​បន់ស្រន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​។​ ​

​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ជប៉ុន​ ​បាន​ធ្វើ​ឱ្យ​ស្ថានទូត​ជ​ប៉ុ​នប្រ​ចាំ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ ​បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​បង្កប់​ដោយ​អត្ថន័យ​ ​ព្រមទាំង​ ​Update​ ​ធ្វើជា​ ​Cover​ ​ក្នុង​ផេ​ក​ផ្លូវការ​ទៀតផង​ ​។​ ​

សារ​នោះ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា​ ​៖​ ​«​Thank​ ​for​ ​your​ ​consideration​ ​to​ ​Japan​ ​សូម​អរគុណ​ទឹកចិត្ត​ ​ចំពោះ​ប្រទេស​ជប៉ុន​»​ ​។​ ​

​ជប៉ុន​ជា​ប្រទេស​ដែល​តែងតែ​ផ្ដល់​ជំនួយឥតសំណង​មកកាន់​កម្ពុជា​ ​លើ​គ្រប់​វិស័យ​មិនថា​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ប្រព័ន្ធ​អប់រំ​ ​វិស័យ​កសិកម្ម​ ​ការ​អភិរក្ស​សំណង់​ប្រាសាទបុរាណ​ជាដើម​ ​។​

ដោយ​ទឹកចិត្ត​ប្រពៃ​របស់​ជប៉ុន​នេះ​ហើយ​ ​ទើប​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​តែងតែ​គោរព​ស្រឡាញ់​ចំពោះ​ប្រជាជន​ជប៉ុន​ ​៕​

Check Also

សូមជួយស៊ែរម្នាក់មួយមក មិត្តល្អជប៉ុន កំពុងតែជួបអាសន្នកាន់តែធំហើយ បាត់ខ្លួនមនុស្សរាប់រយនាក់ និងស្លា.ប់កើនឡើងរហូតទៅដល់….

ជប៉ុន៖ ជប៉ុនធ្វេីការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។ ស្ត្រីម្នាក់បានដួលស្លា.ប់ដោយសារឧទ្ធម្ភាគចក្រសង្គ្រោះ។ទូរទស្សន៍សាធារណៈ NHK បាននិយាយថាទឹកទន្លេចំនួន ១៤ នៅទូទាំងប្រទេសបានជន់លិចហើយខ្លះហូរចេញលើសពីមួយកន្លែង​ ហូរច្រោះផ្ទះប្រជាជន។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូបាននិយាយថាស្ត្រីម្នាក់ដែលមានអាយុ ៧០ …