Breaking News

ពិតជាកម្របានឃើញណាស់ នេះជាពិធីចូលម្លប់កូនស្រី តាមពិត

កាលពីសម័យដើមប្រពៃណីចូលម្លប់ ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែប្រតិបត្តិ និង រៀបចំធ្វើជាហូរហែ ប៉ុន្តែចូលមកដល់សម័យបច្ចុប្បន្ននេះ

ប្រជាពលរដ្ឋខ្មែរស្ទើរតែបោះបង់ប្រពៃណីចូលម្លប់នេះអស់ទៅហើយ នៅមានសេសសល់តិចតួចបំផុត ដែលនៅប្រារព្ធឬធ្វើពិធីចូលម្លប់នេះ ។

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ មានក្រុមគ្រួសារមួយ នៅម្តុំផ្សារផ្អាវ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី ដែលមាន

អាយុ១៣ ឆ្នាំ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបភាពទាំងនោះត្រូវបានគេបង្ហោះ និង ស៊ែរចែកចាយគ្នាព្រោងព្រាតនៅលើ

បណ្តាញសង្គម ។ ការប្រារព្ធពិធីចូលម្លប់នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យចាស់ទុំដឹងឮថា នាងជាស្រីពេញវ័យ និង បានប្រកាន់នូវចរិយាសម្បត្តិ

ជាមនុស្សស្រីពេញលក្ខណៈ តាមទំនៀមទម្លាប់នៃពិធីចូលម្លប់នេះ គេនឹងប្រារព្ធធ្វើឡើងរយៈពេល១មួយខែ ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Kimkota Mc បានបង្ហោះរូបភាពនៃពិធីចូលម្លប់នោះ ជាមួយនឹងការសរសេរសារថា៖ “ជូនពរក្មួយស្រីក្នុងពេលវេលា វ័យជំទង់ អាយុ១៣ឆ្នាំ ភាពជាស្រីមានសំណាង បានប្រកាន់ខ្លួនចូលម្លប់ រហូតដល់ចេញម្លប់។

សូមឱ្យគុណបុណ្យ លុះក្នុងអំណាចសេចក្តីល្អ និង ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ ចរិតមាយាទ ផ្តល់មកវិញនូវ រស្មីស្រស់បំព្រង ពេញមួយជីវិត សូមជួយស៊ែរទាំងអស់គ្នាផងបងប្អូនខ្មែរ។របៀបមុនចូលម្លប់ មានពូជ ឫអំបូរពីមុនមក មើលឬកពារកូនជាក្មេងស្រីក្រមុំល្អ។

អ៊ីចឹង លោកអាចារ្យដេញវេលាចូលត្រឹមត្រូវ រៀបចំកន្លែងបិតបាំងនាងក្រមុំ រៀបពិធីអញ្ជើញ ចាស់ទុំ៤ ទៅ១០នាក់ ធ្វើពីធីចូលសុំសិរី។

ត្រៀមសៀវភៅច្បាប់ស្រី និង ចាស់ទុំ ស្រីវ័យជំណាស់សមល្មមយល់ដឹងសំដី សំដៅប្រពៃ មើលថែ បង្រៀននិយាយស្តី ហាទៅបុគ្គលណាត្រូវមានមាយាទរមទម្យ.។ល។ ជាតិជាស្រី វ័យជំទង់ តើមានតួនាទីអ្វីខ្លៈ ក្នុងការផ្តល់កិត្តិយស ភាពថ្លៃថ្នូរ ដល់អ្នកមានគុណ និង វង្សត្រកូល” ៕

Check Also

មិនគួរអោយជឿ!! ប្តីមិនចេះក្បាច់ ប្រពន្ធបន្ទោសថាល្ងង់

ទំនងជានាងធ្លាប់បើកទូរស័ព្ទមើលរឿងសិច ក៏ច្បាមជាប់ល្បិចស្នៀតតណ្ហា មិនឱ្យភ្លេច ក្រែងបានប្តីទៅ យកទៅអនុវត្តនឹងគេ។ លុះបានប្តី រៀបការតាមប្រពៃណីត្រឹមត្រូវ និង ផ្សំដំណេកបាន១អាទិត្យ មិនឃើញប្តីប្រើ ក្បាច់ក្បូនអ្វីសោះ នាងក៏បន្ទោសប្តីថា ល្ងង់ណាស់ ឯប្តីនោះ លុះប្រពន្ធបន្ទោសញយៗ …