Breaking News

អាណិតណាស់ស្ទើស្រក់ទឹកភ្នែក ស្មានេះហើយម៉ោងប៉ុន្មានហើយ មិនហ៊ានទៅផ្ទះទេខ្លាចម្តាយវៃ ព្រោះស្មារនេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ

រូបភាពមួយសន្លឹក ដែលបង្ហោះឡើយដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Le Oun បានកំពុងតែធ្វើឲ្យមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុកមានការអាណិតអាសូរក្មេងប្រុសម្នាក់នេះជាខ្លាំង ដោយប្អូនទើបតែមានអាយុ ១២ឆ្នាំតែប៉ុណ្ណោះ តែត្រូវចេញមករកសុីលក់កញ្ឆែតដល់យប់ជ្រៅ ដើម្បីជាការជួយសម្រួលជីវភាពទៅដល់ក្រុមគ្រួសារ។ជាមួយគ្នានេះដែរ ម្ចាស់គណនីខាងលើនេះ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ជិះម៉ូតូថារកទៅទិញអីញុំាជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា ពូអើយមីងអើយ ស្មានេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដងដោយសារខ្ញុំជិះម៉ូតូយាយគ្នា២នាក់ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូននឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថាម៉ោងជិត៨ហើយៗក៏សួរថាស្មារនេះហើយនៅលក់ទៀតអីគ្រាន់សួរចឹងទេក៏ចង់យំពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវៃព្រោះនៅសល់ច្រើន ស្មារនេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរយកកន្លះគីឡូតែខ្ញុំអោយដល់5$ដែរ) កញ្ចែតមួយគីឡូ=៥០០០៛ មិនថ្លៃទេជួយទិញគ្នាផង ឪពុកកម្មករសំណង់ម្តាយដើរបោកខោអាវអោយគេមានបងប្អូន៤នាក់ជាកូនបងគេរៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗអូនៗឃើញជួយទិញអូននឹងផង នៅម្តុំច្បារអំពៅយើងនឹងបើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប”៕

Check Also

ពិតជាមានទឹកចិត្តមែន! ចោមច័ន្ទ ហោះទៅជប៉ុន ដើម្បីយកអាហារទៅចែកជូន បងប្អូនខ្មែរនៅជប៉ុន…

កាលពីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ ត្រូវបានលុបចោលជើងហោះហើរទាំងអស់ក្នុងស្រុក ដែលគ្រោងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ ខណៈសេវាកម្មផ្លូវគោក និងតាមផ្លូវដែកត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ ស្របពេលដែលព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។ ស្របពេលមានព្យុះដ៏សាហាវ …