Breaking News

ខ្លាំងបាត់ បុរសម្នាក់សុំរួមរ័ក២ដង ប្រពន្ធឱ្យតែម្ដង ខូចចិត្តរត់ទៅចងកស្លាប់….

ថៃ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួននៅដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យ ព្រមទាំងធ្វើកោសល្យវិច័យ ដែលករណីនេះ បានកើតឡើងនៅភូមិ៤ ខេត្តសុផាន់បុរី ប្រទេសថៃ ។សាកសពមានឈ្មោះ យី អាយុ ៤០ឆ្នាំ សញ្ជាតិភូមា ត្រូវបានសមត្ថិកិច្ចរកឃើញថា ស្លាប់ ៤ ទៅ ៦ម៉ោង មុនពេលប្រជាពលរដ្ឋរាយការណ៍ ។តាមសម្ដីរបស់របស់ឈ្មោះ សេ ត្រូវជាមិត្តភក្ដិរបស់សព បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រាប់គាត់ថា ខ្លួនអន់ចិត្តជាមួយប្រពន្ធ ដោយសង្ស័យថាប្រពន្ធលួចមានប្រុសថ្មី ព្រោះខ្លួនបានសុំរួមភេទជាមួយប្រពន្ធបានម្ដង ហើយសុំម្ដងទៀត ស្រាប់តែនាងប្រកែកថា អស់កម្លាំងព្រោះជាអ្នកស៊ីឈ្នួលរុញរទះផ្លែឈើឱ្យគេ ។

សាក្សីបានបន្តថា ក្រោយពីនិយាយចប់ ជនរងគ្រោះបានចាកចេញទៅបាត់ឈឹង រហូតដល់មានការភ្ញាក់ផ្អើលថា គេបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ហើយមូលហេតុអាចមកពីអន់ចិត្តរឿងសុំរួមភេទ២ដង មិនបាននេះឯង ។ទោះជាយ៉ាងណាក្ដី ប៉ូលិសក៏បានយកសាកសពជនរងគ្រោះធ្វើកោសល្យវិច័យលម្អិត ចង់ដឹងថា តើជាករណីអត្តឃាត ឬឃាតកម្ម ៕