Breaking News

មិនគួរអោយជឿ!! ប្តីមិនចេះក្បាច់ ប្រពន្ធបន្ទោសថាល្ងង់

ទំនងជានាងធ្លាប់បើកទូរស័ព្ទមើលរឿងសិច ក៏ច្បាមជាប់ល្បិចស្នៀតតណ្ហា មិនឱ្យភ្លេច ក្រែងបានប្តីទៅ យកទៅអនុវត្តនឹងគេ។ លុះបានប្តី រៀបការតាមប្រពៃណីត្រឹមត្រូវ និង ផ្សំដំណេកបាន១អាទិត្យ មិនឃើញប្តីប្រើ ក្បាច់ក្បូនអ្វីសោះ នាងក៏បន្ទោសប្តីថា ល្ងង់ណាស់ ឯប្តីនោះ លុះប្រពន្ធបន្ទោសញយៗ ក៏ចេះកែខ្លួន និងស្រាវជ្រាវ ចេះក្បាច់ខ្លះៗ មកបម្រើភរិយា មិន ឱ្យអន់អាក់ត្រណាក់ចិត្តដូចមុន…។

លោកសាវ សុខ អាយុ២២ឆ្នាំ រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះស៊ីវ សឿង អាយុ៦៩ឆ្នាំ ម្តាយឈ្មោះយុ សាវ អាយុ៦០ឆ្នាំ ដែលសព្វថ្ងៃ ឪពុកម្តាយមានជំងឺងងឹតភ្នែកដូចគ្នា និងនៅតែផ្ទះ ឱ្យកូនរកស៊ីចិញ្ចឹម។ កាលមុន ឪពុកម្តាយដែលជាជនពិការតែងដើរសុំទាន គេចិញ្ចឹមកូន ទើបរូបលោកគ្មានលទ្ធភាព ចូលរៀនទេ ក៏ក្លាយជាអនក្ខរជនរហូតមក ប៉ុន្តែលោកក៏មិនល្ងង់ពេកដែរ ទោះជាមិនចេះអក្សរក៏ដោយ។

នៅពេលមានវ័យ២០ឆ្នាំ ដោយមានសាច់ញាតិជួយឧបត្ថម្ភផងនោះ ទើបលោកទិញ បានម៉ូតូកញ្ចាស់១គ្រឿង យកទៅរកស៊ីរត់ឌុបនៅភ្នំពេញ ដោយជួលបន្ទប់ ស្នាក់នៅ ពេលរកកម្រៃបានតែងផ្ញើទៅ ចិញ្ចឹមឪពុកម្តាយ មិនឱ្យសុំទានគេទៀតទេ។

កាលនោះ លោកបានស្គាល់នារីម្នាក់ឈ្មោះពន ស៊ីណាត អាយុបងលោក៤ឆ្នាំ នាង មានស្រុកកំណើតនៅស្រុកអង្គរបុរី ខេត្តតាកែវ បានចេញមកធ្វើកម្មការិនីរោងចក្រកាត់ដេរ ដែលបានមកជួលបន្ទប់ក្បែរគ្នា។

ដោយឃើញមុខគ្នារាល់ថ្ងៃយ៉ាងនេះ ភ្លើងស្នេហ៍ ក៏ឆាបឆេះឡើង និងបានស្គាល់ចិត្តថ្លើមគ្នាយ៉ាងឆាប់រហ័ស ឱ្យតែដល់ថ្ងៃអាទិត្យម្តងៗ លោកតែងឌុបស្រីសង្សារនេះ ដើរកម្សាន្តតាមរមណីយដ្ឋាននានា ចងក្រងទំព័រអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន។

នាងពន ស៊ីណាត និងលោកសាវ សុខលោកសាវ សុខ បន្តទៀតថា លោកតែងនាំនាងទៅ កន្លែងស្ងាត់ងាយស្រួលសាសងអន្ទងស្នេហ៍ជាមួយគ្នា ព្រោះបើនៅផ្ទះជួល ពិបាកនិយាយគ្នាណាស់ ព្រោះនាងនៅរួមជាមួយមិត្តភក្តិស្រីៗ ពីរបីនាក់ឯណោះ។ ទោះជាអង្គុយសាសងក្បែរគុម្ពត្រែងមាត់ទន្លេ ក៏លោករក្សាឥរិយាបថថ្លៃថ្នូរ មិនហ៊ានបំពាន ខ្លួនប្រាណស្រីថ្លៃទេ យ៉ាងច្រើនត្រឹមឱបថើប ខ្លះៗប៉ុណ្ណោះ។ ម៉្យាងទៀត នាងស៊ីណាត គោរពដំបូន្មានម្តាយថា កុំឱ្យប្រុសកន្លងខ្លួន ក្រែងចាញ់បោកគេ ទើបនាងតឹងតែង និងរំអុកឱ្យលោកចូលស្តីដណ្តឹងរៀបការតាមប្រពៃណី។ រយៈពេល៦ខែ នៃការស្រលាញ់គ្នា ឈានដល់ការបំពេញខាន់ស្លាត្រឹមត្រូវតាមប្រពៃណី ហើយតាំងពីបានគ្នាជាប្តីប្រពន្ធមក ពួកលោកតែងចល័ត ជួនកាលទៅ លេងផ្ទះឪពុកម្តាយខាងស្រី ជួនមកខាងប្រុស តែក៏មិនបោះបង់ការងាររត់ម៉ូតូឌុប និងធ្វើការរោងចក្រនោះឡើយ។

លោកសាវ សុខ ប្រាប់មិនលាក់លៀមថា រាត្រីផ្សំដំណេកចូលមកដល់ ហេតុតែរូបលោកមិនធ្លាប់ចុះស្នាមប្រយុទ្ធ ក៏រញីរញ័រភ័យអរៗ មិនដឹងជាត្រូវ ចាប់ផ្តើមពី អ្វីមុនទេ។ ចំណែកប្រពន្ធ ទោះបីរូបនាងនៅក្រមុំ ព្រហ្មចារី ក៏ធ្លាប់បានមិត្តភក្តិស្រីៗដែលមានប្តី ប្រាប់របៀបខ្លះៗរួចមកហើយ ជួនកាលមិត្តភក្តិនោះ លួចបើកទូរស័ព្ទរឿងសិចឱ្យនាងមើលទៀតផង ដែលទូរស័ព្ទនោះជារបស់ប្តី មិត្តស្រី ហើយប្តីចេញទៅក្រៅភ្លេចយកទូរស័ព្ទតាម។ ពេលផ្សំដំណេកដំបូងនោះ ឃើញប្តីរញីរញ័រ ទើបប្រពន្ធជួយខ្លះៗទៅ រហូតដល់ត្រើយទាំងអស់គ្នា និងចាប់បន្តរបៀបដូនតាដដែលៗរាល់យប់។ លុះបាន១អាទិត្យ ស្រាប់តែប្រពន្ធ ស្តីបន្ទោសខ្សឹបៗថា “បងឯងល្ងង់ណាស់ គ្មានចេះក្បាច់ក្បូរអ្វីសោះ!” លោក ក៏សួរបញ្ជាក់ពីរឿងក្បាច់នោះ ទើបប្រពន្ធប្រាប់ និងអនុវត្តផង ក៏ឃើញថា មានប្រសិទ្ធភាពមែន ហើយតាំងពីពេលនោះមក ប្រពន្ធស្រលាញ់ប្តី ខ្លាំងណាស់ បែក១យប់ស្ទើរមិនបានផង។

ផ្ទះគូស្នេហ៍ទាំងពីរដោយឡែក នាងពន ស៊ីណាត អាយុ២៦ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមានស្រុកកំណើត នៅភូមិស្ទឹងកំបុត ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ដោយសារជីវភាពឪពុកម្តាយ ទីទ័លពេក ទើបនាងជម្រាបលាពួកគាត់ចេញទៅ ធ្វើការរោងចក្រនៅភ្នំពេញ ម្តុំចាក់អង្រែលើ ស្រាប់តែបានជួបកំលោះសាវ សុខ ក៏ផុសសេចក្តីស្នេហារៀងៗខ្លួន។ ពួកនាង ស្រលាញ់គ្នា៦ខែ មិនដែលជ្រុលជ្រួសជាមួយគ្នាទេ ទោះជានាំគ្នាដើរលេងដល់កន្លែង ស្ងាត់ក៏ដោយចុះ។ បើនៅបន្ទប់ជួល ក៏មិនអាចកន្លងប្រពៃណីបានដែរ ព្រោះនៅរួមជាមួយមិត្ត ច្រើន ទើបពួកនាងចេះតែចិញ្ចឹមចិត្តស្រលាញ់ និងបន់ ឱ្យតែបានរៀបការឆាប់ៗ។ រូបនាងពិតជាបានបន្ទោស ប្តីថា ល្ងង់មែន ព្រោះធ្លាប់ឮមិត្តភក្តិស្រីៗដូចគ្នាគេអួតថា ប្តីគេប្រសប់ណាស់ ចេះក្បាច់ក្បូរយ៉ាងនោះ យ៉ាងនេះ ជួនកាលគេចុចទូរស័ព្ទឱ្យនាងមើលរូប ភាពអាសអាភាសទៀតផង ក៏ចេះចាំរហូតមក។ លុះប៉ះប្តីស៊ើកៗ មិនរហ័សរហួន ប្រើតែក្បាច់ដដែលៗ ទើបនាងក្រើនរំព្ញកខ្លះទៅ ឥឡូវស្រាប់តែគេចេះជាងគ្រូទៅទៀត ដោយធ្វើឱ្យនាងពេញចិត្តស្តូកតែម្តង។
អ្នកស្រីញួង សាងអ្នកស្រីញួង សាង អាយុ៤៩ឆ្នាំ និងលោកសុខ សុភក្ត្រ័ អាយុ៣០ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធ១គូនេះ ស្រលាញ់គ្នាណាស់ ចេះពួតដៃគ្នារកស៊ីកាត់បន្ថយភាពក្រីក្របាន។ សព្វថ្ងៃ ប្តីរត់ម៉ូតូឌុប ប្រពន្ធធ្វើការរោងចក្រនៅម្តុំចាក់អង្រែ ដដែល ប៉ុន្តែពួកគេដឹកគ្នាមកមើលឪពុកម្តាយពិការ ភ្នែក មិនដែលចោលយូរទេ។ ឯរឿងថា ប្រពន្ធបង្រៀន ប្តីឱ្យចេះក្បាច់ក្បូរអីនោះ ធ្លាប់ឮគេបង្ហើបដែរ តែពួកគាត់យល់ថា ជារឿងធម្មតាទេ ព្រោះមានខាន់ស្លា ទៅហើយខ្មាសអីទៀត?

លោកសុខ សុភក្ត្រ័គួរបញ្ជាក់ថា សម័យហ្វេសប៊ុកនេះ យុវវ័យ ទាំងប្រុសទាំងស្រី សុទ្ធតែមានទូរស័ព្ទទំនើបប្រើប្រាស់ស្ទើរ១០០% ដែលក្នុងទូរស័ព្ទទាំងនោះ តែងតែមានបង្កប់រឿងអាសអាភាស។

ទោះជាក្រមុំព្រហ្មចារីក៏ដោយចុះ បើនៅស្ងាត់ៗម្នាក់ឯងចុចប៉ះកន្លែង ល្អមើលនាំឱ្យក្តៅសាច់ហ្នឹង ច្បាស់ជានាងមើលមិន ដាក់ភ្នែកទេ និងចងចាំទុកមិនភ្លេច។

លុះនាងមាន ប្តី បើប៉ះប្តីល្ងង់ប្រើតែក្បាច់ដដែលៗ មិនទាន់សម័យនោះ ច្បាស់ជានាងជួយប្រាប់មិនខាន ព្រោះការអៀនខ្មាសគ្មានទៀតទេ នៅពេលផ្សំដំណេកបានយូរថ្ងៃ។ ទោះយ៉ាងណា ការប្រើក្បាច់ក្បូរហួសហេតុពេក ក៏មិនល្អដែរ ព្រោះវាឆាប់ធ្វើឱ្យដៃគូស្នេហ៍នឿយណាយ។

ហេតុនេះគួរស្វាមីភរិយាថ្មោងថ្មីទាំងឡាយ បើចង់អនុវត្តត្រូវយកមកប្រើយូរៗម្តងបានហើយ ជាពិសេស ពេលភរិយាមានផ្ទៃពោះ មិនគួរអនុវត្តទេ…”៕

Check Also

ខ្លាំងម្លេះលោកអេីយ!!​ ដេក​ក្នុង​បន្ទប់​ជួល​ជាមួយ​គ្នា ទៀប​ភ្លឺ​លួច​សើយសំពត់ស្រាតខោ​ទ្រនាប់ រៀបនិងចាប់ផ្ដើម…

ខេត្តកំពត ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ក្រោយ​ខារ៉ាអូខេ​ខួ​ល ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដោល ក្រុង​កំពត ដោយ​ចោទប្រកាន់​ថា បាន​ប៉ុនប៉ង​ចាប់រំលោភ​នារី​ម្នាក់ ។ សមត្ថកិច្ច​សង្កាត់​កំពង់​កណ្ដោល​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ …