Breaking News

ពិតជាមានទឹកចិត្តមែន! ចោមច័ន្ទ ហោះទៅជប៉ុន ដើម្បីយកអាហារទៅចែកជូន បងប្អូនខ្មែរនៅជប៉ុន…

កាលពីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ ត្រូវបានលុបចោលជើងហោះហើរទាំងអស់ក្នុងស្រុក ដែលគ្រោងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ ខណៈសេវាកម្មផ្លូវគោក និងតាមផ្លូវដែកត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ ស្របពេលដែលព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។

ស្របពេលមានព្យុះដ៏សាហាវ អ្នកនាងចោមច័ន្ទ បានហោះទៅជប៉ុន ដើម្បីនាំយកអាហារ ចែកជូនដល់បងប្អូនខ្មែរដែលរងគ្រោះដោយសារព្យុះសាហាវមួយនេះ ដោយអ្នកនាងបានបង្ហោះនៅក្នុងបណ្តាញសង្គមថា៖

ពេលនេះខ្ញុំនៅប្រទេសជប៉ុន ហេីយនៅពេលនេះផងដែរ កំពុងមានបញ្ហាខ្យល់ព្យុៈធំ នៅប្រទេសនេះ ខ្ញុំមានការភយខ្លាចខ្លះៗរាល់បញ្ហាដែរខ្ញុំមេីលមិនឃេីញ ជាមួយគ្រោះធម្មជាតិ របស់ប្រទេសជប៉ុន

នៅពេលនេះ ប៉ុន្តែខ្ញុំនិងគ្រួសារថ្ងៃនេះផងដែរ គឺនាំយកអាហារទៅចែកជូន បងប្អូនខ្មែរយេីងដែរកំពុងរត់គេចចេញពីគ្រោះអាក្រក់មួយនេះ ❤️❤️😔😔ពីព្រោះមានបងប្អូនខ្មែរដែរគាត់ខ្វះខាតមកធ្វេីការនៅទីនេះ😔😭 ខ្ញុំមិនមានអ្វីជួយច្រេីនទេ មានតែទឹកចិត្តមួយនេះដេីម្បីរួមសុខទុក្ខជាមួយគ្នាក្នុងនាមជាខ្មែរដូចគ្នា 😭😭 ហេីយនាងខ្ញុំសូមបួងសួងដល់វត្ថុសាកសិទ្ធមេត្តាអោយព្យុះអាក្រក់នេះ ចាកចេញទៅអោយឆ្ងាយពីប្រទេសជប៉ុន🙏🇯🇵🇰🇭 (វាជាដំណេីរកំសាន្តទីក្រុងតូក្យូប៉ុន្តែជួបរឿងអាក្រក់មួយនេះ)៕

Check Also

អាណិតណាស់ស្ទើស្រក់ទឹកភ្នែក ស្មានេះហើយម៉ោងប៉ុន្មានហើយ មិនហ៊ានទៅផ្ទះទេខ្លាចម្តាយវៃ ព្រោះស្មារនេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ

រូបភាពមួយសន្លឹក ដែលបង្ហោះឡើយដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Le Oun បានកំពុងតែធ្វើឲ្យមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុកមានការអាណិតអាសូរក្មេងប្រុសម្នាក់នេះជាខ្លាំង ដោយប្អូនទើបតែមានអាយុ ១២ឆ្នាំតែប៉ុណ្ណោះ តែត្រូវចេញមករកសុីលក់កញ្ឆែតដល់យប់ជ្រៅ ដើម្បីជាការជួយសម្រួលជីវភាពទៅដល់ក្រុមគ្រួសារ។ជាមួយគ្នានេះដែរ ម្ចាស់គណនីខាងលើនេះ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ជិះម៉ូតូថារកទៅទិញអីញុំាជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា …